ពិធី "ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា" ដែលជាយុទ្ធនាការ កៀរគរមូលនិធិ ១ម៉ឺនរៀល ១ម៉ឺននាក់ ប្រចាំឆ្នាំ២០២៦
នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមពិធី "ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា" ដែលជាយុទ្ធនាការ កៀរគរមូលនិធិ ១ម៉ឺនរៀល ១ម៉ឺននាក់ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ព័ត៌មានទាក់ទង